アジア翻訳のロゴ

បកប្រែភាសាខ្មែរ

japan

プノンペン

ជាពិសេស ការបកប្រែពាក់ព័ន្ធជំនួយអភិវឌ្ឍន៍

ទោះបីក្រុមហ៊ុនយើងខ្ញុំមានជំនាញភាសានៅអាស៊ី ការបកប្រែភាសាខ្មែរមានតែប៉ុន្មានដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ក្នុងចំណោមនោះ ការបកប្រែដែលមានរៀងរាល់ឆ្នាំ គឺការបកប្រែឯកសារពាក់ព័ន្ធជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុន ឬអង្គភាពស្វ័យតជាដើម។ ឯកសារទាំងនេះ ភាគច្រើនជាឯកសារធុរកិច្ចដែលប្រើប្រាស់នៅក្នុងសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលជាដើម។ ចំណុចពិសេសរបស់យើង គឺអាចបកប្រែបានចំនួនច្រើន នៅក្នុងរយៈពេលខ្លី។ ដើម្បីអាចបញ្ចប់ការងារទាំងនេះនៅក្នុងរយៈពេលកំណត់ ការប្រើប្រាស់អ្នកបកប្រែតែម្នាក់មានការពិបាក ហេតុនេះ ជាទូទៅ យើងតែងតែបែងចែកការងារឱ្យអ្នកបកប្រែច្រើននាក់។

នៅក្រុមហ៊ុនរបស់យើង ក្រៅពីការងារជំនួយ យើងក៏បកប្រែឯកសារផ្សេងៗទៀត ដែលមានដូចជា គោលការណ៍គ្រប់គ្រងរបស់សហគ្រាសដែលទៅវិនិយោគក្នុងស្រុក ឯកសារច្បាប់ កម្រងសំណួរអង្កេតរបស់សាកលវិទ្យាល័យនៅជប៉ុន ឯកសារផ្សព្វផ្សាយឬឯកសារស្ប៉ិចរបស់ក្រុមហ៊ុនទូរស័ព្ទចល័តនៅប្រទេសថៃ ជាដើម។ យើងក៏មានបទពិសោធន៍ក្នុងការបកប្រែឯកសាររបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័នអង្គការសហប្រជាជាតិ ពីភាសាអង់គ្លេស ទៅភាសាខ្មែរផងដែរ។

នៅក្នុងការបកប្រែភាសាខ្មែរ អ្វីដែលត្រូវប្រុងប្រយ័ត្ន គឺពុម្ពអក្សរ។ ជាការពិត អក្សរនៅក្នុងភាសាខ្មែរ មានពុម្ពអក្សរច្រើនប្រភេទ។ ប៉ុន្តែដោយសារសង្គតិភាពរវាងពុម្ពអក្សរទាំងនោះមានភាពទន់ខ្សោយ នៅពេលយើងប្រើប្រាស់ពុម្ពអក្សរខុសពីពុម្ពអក្សរដែលអ្នកបកប្រែប្រើប្រាស់ ពេលនោះ ភាគច្រើនគឺតែងតែធ្វើឱ្យអក្សរមានការប្រែប្រួល។ ម្យ៉ាងទៀត ទោះជាប្រើពុម្ពអក្សរដូចអ្នកបកប្រែក៏ដោយ ប្រសិនបើប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័រខុសគ្នា ក៏អាចធ្វើឱ្យអក្សរមានការប្រែប្រួលដែរ។ ប្រសិនបើមិនស៊ាំនឹងអក្សរខ្មែរទេ ទោះជាអក្សរនោះមានការប្រែប្រួលក៏យើងអាចមិនដឹងដែរ ហេតុនេះចាំបាច់ត្រូវតែប្រុងប្រយ័ត្ន។


Copyright©2015 Japan HR solutions. All rights reserved.